តារាសិចជើងចាស់ម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទជួញដូរក្មេងស្រីអាយុ 16 ឆ្នាំ

loading...



តារាម៉ូដែលសិចជើងចាស់ម្នាក់ បានដើរតួជាអ្នកជួញដូរមនុស្សហើយបានបង្ខំឱ្យក្មេងស្រីដែលមានអាយុក្រោម 16 ឆ្នាំធ្វើការរកស៊ីផ្លូវភេទ ប៉ុន្តែមិនទាន់មានភស្តុតាងណាមកបញ្ជាក់នៅឡើយទេ។


អតីតតារាក្របមុខទស្សាវតីរបស់ Maxim ឈ្មោះ Alisa Jaidee អាយុ 32 ឆ្នាំត្រូវបានចោទប្រកាន់កាលពីម្សិលមិញនេះ ដោយប៉ូលិស បាននិយាយថានាងបានផ្ញើរូបភាពក្មេងស្រីជាច្រើនរូបដែលត្រូវបានគេចាត់ទុកថាជាស្រីពេស្យា។


ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើននោះទើបតែមានអាយុ 16 ឆ្នាំ ដោយនាងនៅខ្វះ២ឆ្នាំទៀតទើបមានសិទ្ធគ្រប់គ្រាន់ ក្នុងប្រទេសថៃ។
Jaidee បានរៀបចំឱ្យប៉ូលីសបង់ប្រាក់ចំនួន 340 ផោនដើម្បីរួមភេទជាមួយក្មេងស្រីម្នាក់នៅក្នុងសណ្ឋាគារមួយ។


យោងតាមប៉ូលីសបានអោយដឹងថានាងគ្រោងកិបលុយ 183 ផោនសម្រាប់ខ្លួននាងនិងផ្តល់ឱ្យក្មេងស្រីនោះ 160 ផោន ដោយពួកគេបានបន្ថែមថាការ​រៀបចំផែនការនេះត្រូវបានរៀបចំឡើងនៅលើបណ្តាញផ្ញើសារ Line។

ប៉ុន្តែតារាម៉ូដែលរូបនេះត្រូវបានចាប់ខ្លួនខណៈពេលដែលនាងបានចេញដំណើរពីអាកាសយានដ្ឋាន Suvarnabumi នៅក្នុងទីក្រុងបាងកកកាលពីរសៀលម្សិលមិញ។



អគ្គសេនាធិការរងឧត្តមសេនីយ៍ឯក Suntiyit Tavorn បាននិយាយថានាង Jaidee គឺមិនព្រមសហការជាមួយសម្មតិកិច្ចឡើយ ដោយដំបូងឡើងនាងធ្វើពុតជាឈឺ និងសុំចូលក្នុងបន្ទប់ទឹក ហើយនាងក៏ព្យាយាមបោះចោលទូរស័ព្ទរបស់នាងនៅក្នុងនោះ។
គាត់បាននិយាយថា៖ “ការស៊ើបអង្កេតបានរកឃើញថាជនជាប់ចោទមានសកម្មភាពច្បាស់លាស់។ នាងថែមទាំងបានចូលរួមក្នុងការបែងចែកមូលិធិ ដើម្បីទិញយកនូវសេវាកម្មផ្លូវភេទ។”

លោកវរសេនីយ៍ឯក Kampol Rattanapratheep អគ្គស្នងការនគរបាលបាននិយាយថាដោយសារតែជនរងគ្រោះមានអាយុក្រោម 18 ឆ្នាំ Jaidee អាចត្រូវបានចោទពីបទជួញដូរមនុស្សបាន។



គាត់បាននិយាយទៀតថា ដោយព្រះរាជអាជ្ញាម្នាក់ក៏បានចោទប្រកាន់នាងផងដែរដោយ “នាងបានរកទិញក្មេងស្រីអាយុក្រោម 18 ឆ្នាំសម្រាប់សេវារួមភេទ និងផ្សព្វផ្សាយសកម្មភាពអាសអាភាសរបស់ក្មេងស្រីមិនទាន់គ្រប់អាយុសម្រាប់ការបង់ប្រាក់ ហើយអត្ថប្រយោជន៍ផ្សេងៗទៀត”។

Jaidee គឺជាតារាម៉ូដែលនៅក្នុងទស្សនាវដ្តី Maxim ក៏ដូចជាការបោះពុម្ភផ្សាយផ្សេងទៀតនៅក្នុងទ្វីបអាស៊ីដែលនាងបានបង្ហាញរូបជា រូបអាក្រាតកាយ។



ដោយថ្មីៗនេះនាងបានធ្វើការជាតារាម៉ូដែលសម្លៀកបំពាក់ ការសម្តែងក្នុងកម្មវិធីទៅតាមប្រព័ន្ធអ៊ិនធើណេតនិងកម្មវិធីផ្សព្វផ្សាយផ្សេងទៀតផងដែរ។


Share on Google Plus

About News Thom

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment