សូមមេត្តាប្រុងប្រយ័ត្ន! មានករណីចោរគាស់ទូរយកទូរសព្ទ នៅផ្សារអូរឫស្សី (មានវីដេអូ គាស់ស្តែងៗតែម្តង)

loading...
ពិតជារឿងគួរឲ្យខ្លាចណាស់ចំពោះករណីចោរគាស់ទូរយកទូរសព្ទដោយគ្មានភាពភ័យខ្លាចអីបន្តិច ដែលបានកើតឡើងចំបងប្រុសម្នាក់ឈ្មោះ Ly Heng ដែលគាត់បានបង្ហោះសកម្មភាពលើ Facebook ដែលថតជាប់ដោយកាមេរ៉ាសុវត្ថភាព ហើយធ្វើឲ្យបងប្រុសខឹងជាខ្លាំងគាត់មិនបានតវ៉ាអ្វីជាមួយលោកប្រធានផ្សារអូរឬស្សីនេះទេ តែគាត់គ្រាន់តែចែករំលែកឲ្យអ្នកដែលនៅទីនោះសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យជួបដូចជារូបគាត់។


ហើយក្នុងនោះផងដែរបងប្រុសក៏បានបន្ថែមទៀតថា៖ ជួយ share អោយលោកប្រធានផ្សារអូរឬស្សីបានឃើញ: យប់ម្សិលមិញថ្ងៃ 05.07.2017 ចោរលួចចូលគាស់ទូនៅវេលាម៉ោង 11:22pm ចោរបានធ្វើសកម្មភាព ដោយមិនភ័យខ្លាចអ្វីទាំងអស់ ចំណាយពេលអស់3ម៉ោង គាស់ទូពីម៉ោង11:22pm រហូតដល់ម៉ោង 02:30am ថ្ងៃទី06។ រយះពេល3ម៉ោង គ្មានសន្តិសុខផ្សារអូរឬស្សីណាម្នាក់ដឹង គាស់ទូមានសំលេងជាពិសេសនៅពេលយប់យ៉ាងនេះ មិនគួរសន្តិសុខ យាមល្បាតពេលយប់មិនលឺ មិនដឹង។ ចោរបានចាកចេញ យ៉ាងសុខសប្បាយ ហើយបានត្រលប់មកមើលម្តងទៀតក្រែងយកទៅមិនទាន់អស់...


#នេះជាលើកទី4ហើយក្នុងរយះពេល5ថ្ងៃជាប់គ្នា
ថ្ងៃទី 01/07 មកម្តង
ថ្ងៃទី 02/07 មកម្តង
ថ្ងៃទី 03/07 មកម្តង
ថ្ងៃទី 05/07 មកម្តងទៀត ទើប ត កាមេរ៉ាចាប់បាន
ឱ!! #សន្តិសុខផ្សារអូរឬស្សី គ្មានសុវត្តិភាព😔😔








 

Share on Google Plus

About News Thom

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment