ហួសចិត្ត! ចោរលួចម៉ូតូអ្នកណាមិនលួចមកលួចម៉ូតូនាយពាក់មី

loading...



ប្រិយមិត្តទាំងអស់គ្នាប្រហែលជាស្គាល់ហើយតារាកំប្លែងដោយល្បីល្បាញប្រចាំប្រទេសកម្ពុជារបស់យើងគឺលោក ចែម ចាន់តារា ហៅ នាយពាក់មី ។​ មុននេះបន្តិចតារាកំប្លែងដែលសម្បូរទៅដោយវោហារស័ព្ទរូបនេះ បានធ្វើការ Live វីដេអូនៅក្នុង គណនី Facebook របស់ខ្លួនរៀបរាប់អំពីការបាត់ម៉ូតូ ដោយត្រូវក្រុមចោរកាច់សោរលួចយកទៅបាត់ នៅក្នុងវីដេអូ Live នេះផងដែរ នាយពាក់មីបានបញ្ជាក់ថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី១៤ កក្តដានេះរូបលោក និងលោក សេង តារា ដែលជាពិធីករក្នុងប៉ិស្តិ៍វិទ្យុមួយរូប បានធ្វើការ Live កម្មវិធីមួយនៅក្នុងបណ្តាញសង្គម Facebook ដែលជាកម្មវិធីទស្សន៍ទាយបទចម្រៀងមរតកដើម ទាយយករង្វាន់ជាលេខកាតទូរស័ព្ទ ដូចសព្វដង ប៉ុន្តែស្រាប់តែពេលពួកបាន Live ចប់ទើបដឹងម៉ូតូរបស់លោក សេង តារា ត្រូវបានក្រុមចោរកាច់សោរម៉ូតូយកទៅបាត់ហើយ ហើយនាយពាក់មីបន្តទៀតថា ក្រុមចោរនោះប៉ុនប៉ងកាច់សោរករម៉ូតូចំនួន២ម៉ូតូ ដែលជាម៉ូតូរបស់មិត្តភ័ក្រ្តដែលមកជាមួយលោក សេង តារាដែរតែមិនបានសម្រេច ហើយលួចយកបានតែម៉ូតូ លោក សេង តារាមួយគត់។ ម៉ូតូដែលក្រុមចោរបានលួចយកទៅបាត់នោះមានស្លាកលេខ 1CF-7271 ជាម៉ូតូស៊េរី2010 អាសង់ដ្រីម ពណ៌ខ្មៅ។
ដូច្នោះដើម្បីអោយកាន់តែជ្រាប់ច្បាស់សូមទស្សនាវីដេអូ Live របស់នាយពាក់ មីខាងក្រោម៖



ខាងក្រោមនេះជា Account Facebook លោក សេង តារា ដែលបានរៀបរាប់អំពីការបាត់បង់ម៉ូតូរបស់គាត់



ការរៀបរាប់របស់លោក សេង តារានៅក្នុង គណនីយ ហ្វេសប៊ុក របស់ខ្លួន


ការរៀបរាប់របស់លោក សេង តារានៅក្នុង គណនីយ ហ្វេសប៊ុក របស់ខ្លួន

ម៉ូតូរបស់លោក សេង តារាដែលបានបាត់ Dream 2010 ពណ៌ខ្មៅ ស្លាកលេង 1CF-7271

ប័ណ្ណសម្គាល់យានយន្ត របស់លោក សេង តារា


រូបភាពលោក សេង តារា​ ទីស្នាក់ការប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្តឹង
Share on Google Plus

About News Thom

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment