ឆ្នោតវៀតណាម និងថៃផ្ញើរសារអរគុណអ្នកចាក់ឆ្នោត និងកន្ទុយលេខ ដែលបានគាំទ្រ! ពេលស្តាប់ទៅពិតជាក្អួតឈាមដុំៗតែម្តង (មានវីដេអូ)

loading...
យើងដឹងហើយថាល្បែងឆ្នោត រឺកន្ទុយលេខ នាពេលបច្ចុប្បន្ននេះកំពុងតែពេញនិយមយ៉ាងខ្លាំងដែលមានពលរដ្ឋម្នាក់ៗសុទ្ធតែធ្លាប់ចាក់ឆ្នោត រឺក៏កន្ទុយលេខដែលចំណាយលុយរាល់ម៉ឺនក្នុងមួយថ្ងៃៗ ដែលសរុបទូទាំងប្រទេសគឺរាប់មិនអស់ទេ។ ដោយហេតុទាំងនេះហើយ ដែលនាំអោយពលរដ្ឋធ្លាក់ខ្លួនក្រីក្រដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃនោះ។ តើវាជាកំហុសរបស់អ្នកណាទៅ? ហើយរឿងដែលនឹកស្មានមិនដល់នោះគឺថាអ្នកលេងឆ្នោតរឺក៏កន្ទុយលេខរកបានមួយថ្ងៃចាយមួយថ្ងៃ ចំណែកឯមេឆ្នោតវិញនោះមានកប់ពពកលុយចាយមិនអស់ សឹងតែគ្មានពេលវេលារាប់លុយផង ព្រមទាំងរស់នៅយ៉ាងសំបូរបែបទៀតផង។


ហើយរយះពេលថ្មីៗនេះក៏មានមេឆ្នោត និងកន្ទុយលេខនៅប្រទេសវៀតណាម និងថៃបានផ្ញើរសារថ្លែងអំណរគុណដល់អ្នកលេងឆ្នោត និងកន្ទុយលេខទាំងអស់គ្នាដែលកន្លងមកតែងតែគាំទ្រ និងចូលរួមលេងឆ្នោត និងកន្ទុយលេខ ជាហូរហែរមិនដែលអាក់ខាន។ ហើយមួយវិញទៀតនោះគាត់ថែមទាំងមានការសំណូមពរឲ្យអ្នកលេងឆ្នោត និងកន្ទុយលេខទាំងអស់ សូមមេត្តាចូលរួមបន្តលេងថែមទៀត។


ផ្ទុយទៅវិញបើយើងក្រឡេកមើលក្នុងរូបភាព និងវីដេអូវាស្ទើរតែធ្វើឲ្យយើងក្អួតឈាម ព្រោះលុយរាប់លានដុល្លាផ្ទះ ឡានសុទ្ធតែទទួលពីអាជីវកម្មឆ្នោត និងកន្ទុយលេខ ហើយមួយវិញទៀតលុយខ្ពស់ជាងក្បាលរបស់អ្នកកំពុងរាប់នោះទៀតផង បើនិយាយឲ្យស្រួលស្តាប់គឺលុយនោះអាចក្រាលដេកបានទៀតផង។


ជាចុងក្រោយសូមបងប្អូនមើលហើយ ពិចារណាទៀតផង ថាយើងគួរតែបន្តលេងតទៅទៀតតាមការសុំណូមពររបស់គាត់រឺក៏ឈប់លេងចាប់ពីថ្ងៃនេះតទៅទៀត យើងគួរតែយល់ ប្រសិនបើមានពលរដ្ឋ១ពាន់នាក់ចាក់ឆ្នោត គេសងវិញតែ៦០ភាគរយមកវិញទេ ចុះ៤០ភាគរយទៀតនៅឯណា ហើយបើចាក់រាល់ថ្ងៃអ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់ប្រហែលសុទ្ធតែក្រដូចគ្នាទេមើលទៅ។ បើសិនអាចគួរបញ្ឍប់ល្បែងមួយនេះទៅ។


ជនជាតិខ្មែរយើងមួយចំនួនតូចកំពុងតែលង់ខ្លួនជាមួយឆ្នោត និងកន្ទុយលេខរៀតណាម និងថៃ ដោយមិនដឹងខ្លួនថាយើងកំពុងតែចិញ្ចឹមពួកគេនោះទេ ដោយមួយថ្ងៃៗ រៀតណាម និងថៃប្រមូលលុយរាប់ម៉ឺនដុល្លាពីខ្មែរ យកលុយទៅប្រទេសគេនោះ។ សូមបងប្អូនដែលលេងទាំងឡាយមេត្តាល្មមភ្ញាក់រលឹកហើយ !
អាណិតខ្លួន អាណិតជាតិផង! អ្វីទាំងអស់នេះគឺវាចាប់ផ្តើមពីយើងទាំងអស់ បើយើងមិនលេងទេ មេឆ្នោតក៏នឹងលេងមានតទៅទៀតហើយ។






ប្រភព៖ https://hilight.kapook.com/view/133715

Share on Google Plus

About News Thom

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment