នាយ​ ចយ ផ្អែម​ល្ហែម​កប់ជាមួយ​សង្សារក្មេង ដល់​ថ្នាក់​ ​នាយ​ព្រែក ច្រណែន

loading...




មុន​នេះ​បន្តិច​នាយ ព្រែក បាន​បង្ហោះ​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​​​នាយ ចយ​ ជាមួយ​គូស្នេហ៍​បង្ហាញ​ភាព​ផ្អែម​ល្ហែម​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ថ្ងៃ​ខួប​កំណើត​ ​​រហូត​ធ្វើ​ឲ្យ​កូន​ប្រុស​ពៅ​យាយ​ យ៉យ​ រូប​នេះ​ច្រណែន​។





ខេង រតនៈ​ ហៅ​នាយ​ព្រែក​ បាន​ភ្ជាប់​សារ​​​ថា៖ “អី​យ៉ា​ថ្ងៃ​នេះ​អា​ប្អូន ចយ Surprise ខួប​កំណើត​​សង្សារ​គួរ​ឲ្យ​ច្រណែន​​ណាស់​ ប្រុស​ៗ​អត់​គូ​សុំ​លេខ​ទូរស័ព្ទ​ ចយ​ ទុក​គ្រាន់​សួរ​ពី​របៀប​ញ៉ែ​ស្រី​ ក្រែង​បាន​ និង​​គេ​មើល​តែ​គេ​ថើប​គ្នា​ទៅ​ដឹង​ហើយ ផ្អែម​ល្ហែម​ប៉ុណ្ណា​”។​

ក្រៅ​ពី​នាយ​ ព្រែក លួច​ច្រណែន​ និង​នាយ​ ចយ​ ហើយ​នោះ​ក៏​មាន​អ្នក​គាំ​ទ្រ​​មួយ​​ចំនួន​បាន​លួច​ច្រណែន​ជាមួយ​នាយ​ផង​ដែរ​ ព្រោះ​តែ​តារា​កំប្លែង​មិន​សូវ​សម្បូរ​សក់​រូប​នេះ​មាន​សង្សារ​ យ៉ាង​ស្រស់​ស្អាត​ថែម​ទាំង​សាច់​ស​ខ្ចី​ទៀត​៕​​​​​​


Share on Google Plus

About News Thom

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment